Recap: [In-Person] Cambodia, July 26, Let’s Fix the Map: Improving Google Maps in Phnom Penh

កាលពីថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ គឺជាថ្ងៃដ៏ថ្លៃថ្លាមួយសម្រាប់ខ្ញុំ ដែលបានរៀបចំការជួបជុំ Cambodia Local Guides នៅភ្នំពេញ នេះជាការ។ យើងបានជុំ ១០ នាក់ ដែលបានជួបជុំគ្នាដោយមានគោលបំណងរួមមួយ៖ ជួសជុលឌីជីល និងធ្វើឱ្យផែនទីកាន់តែត្រឹមត្រូវ ដើម្បីជួយដល់សហគមន៍ និងអាជីវកម្មនៅកម្ពុជា។

@SophatCHY កម្មវិធីនេះខ្ញុំរៀបចំលើកទី២ហើយ ដែលជាការចាប់ផ្ដើមក្នុងន័យមួយក៏ពិសេសវិសាល ដើម្បីជួយអភិវឌ្ឍផែនទីតាមរយៈការចូលរួមកែផែនទីដោយផ្ទាល់ពីមិត្តភ័ក្ររបស់យើង។ យើងជួបគ្នានៅ សណ្ឋាគារ កាំបូឌីយ៉ាណា ដែលចូលរួមដោយ @Rthyvong, @jetlychan, @makara_yem, @hoksambath, @ViasnaPhon @SengPheng, Ravy, Van ។ ម្នាក់ៗមានបទពិសោធន៍ និងចក្ខុវិស័យរួមគ្នាក្នុងការចូលរួមលើផែនទី ហើយបានចែករំលែកពីចំណេះដឹងទៅវិញទៅមក។

ចំនុចសំខាន់ៗ

កម្មវិធីចាប់ផ្តើមជាមួយនឹងការស្វាគមន៍ និងការណែនាំខ្លីៗពីអ្នកចូលរួមរៀងៗខ្លួន។ ខ្ញុំ @SophatCHY បានបង្ហាញពីបទពិសោធន៍របស់គាត់តាំងពីសម័យ Google Map Maker ឆ្នាំ២០១០ រហូតដល់សព្វថ្ងៃ និងគ្នាយើងទាំងអស់គ្នាបានណែនាំពីបទពិសោធន៍ការចូលប្រើប្រាស់ Google Maps ដំបូងជាដើម ។

បន្ទប់ខ្ញុំបានណែនាំ បានពន្យល់ពីសារៈសំខាន់នៃការកែលម្អផែនទីនៅកម្ពុជា ការប្រើភាសាខ្មែរនៅលើផែនទី និងការបន្ថែមភាសាច្រើននៅលើផែនទី។ Local Guide បានចែករំលែកពីប្រវត្តិផែនទីក្នុងប្រទេសកម្ពុជា បញ្ហាដែលកើតឡើងនៅពេលមានទិន្នន័យខុស និងអត្ថប្រយោជន៍ពី Google Street View, Local Guides និង Map Maker។

អ្នកចូលរួមបាននាំយកទូរស័ព្ទ និងកុំព្យូទ័រមកកែប្រែផែនទីផ្ទាល់ នៅទីតាំងជិតៗនោះ៖

  • បន្ថែមទីតាំងថ្មី (អាជីវកម្ម សាលារៀន មន្ទីរពេទ្យ…)
  • កែប្រែឈ្មោះ ប្រភេទ ព័ត៌មានបើកបរ និងរូបភាព
  • បន្ថែមភាសាខ្មែរ និងអង់គ្លេស
  • ជួយរាយការណ៍ទីតាំងស្ទួន និងផ្លូវដែលមិនទាន់មាន

ខ្ញុំបានណែនាំផ្ទាល់ពីវិធីធ្វើអោយការកែប្រែមានគុណភាព និងដោយក្រមសីធម៌បំផុត។

ក្រោយពេលកែសម្រួលផែនទី អ្នកចូលរួមបានចែករំលែកបទពិសោធន៍ ព្រមទាំងបង្ហាញចំណាប់អារម្មណ៍ចង់ជួយកែលម្អផែនទីនៅបណ្តាខេត្ត និងការជួបជុំលើកក្រោយៗទៀត។

ខ្ញុំក៏បង្ហាញបទពិសោធន៍ក្នុងការធ្វើ Google Street View ក្នុងការណីដែលយើងមាន Insta 360 ផងដែរចូលទៅក្នុង Street View Studio។ អរគុណហាង ឡេង ឃៀង បានផ្ដល់ការសាកល្បង insta360 x5

យើងបានថតរូបរួម ហើយសន្ទនាជាមួយមិត្តថ្មីៗក្នុងបរិយាកាសយ៉ាងសប្បាយ មានទាំងការទទួលកាហ្វេ និងនំតូចចំនីបានជួយឱ្យមានបរិយាកាសកាន់តែស្ដាប់ស្និតស្នាល។

លទ្ធផលដែលយើងសម្រេចបាន

  • សមាជិកទាំងអស់បានយល់ពីកែបែងចែក Google Maps និង Local Guide
  • បានដឹងពីការកែប្រែមួយចំនួន និងការ Reviw អោយមានគុណភាព និងការកែឈ្មោះអោយបានត្រឹមត្រូវ
  • ការបន្ថែមភាសារច្រើនចូលទៅក្នុងផែនទីនៃទីតាំងណាមួយ
  • យើងបានរៀនសូត្រពីការផលិត Google Street View
  • យើងបានកែតម្រូវទីតាំងប្រហែលជាង ២០ទីតាំងដើម្បីជាការសិក្សាចែករំលែកដំបូង

អរគុណ!
សូមអរគុណចំពោះកន្លែងឧបត្ថម្ភ និងអ្នកចូលរួមទាំងអស់។ កិច្ចសហការរបស់អ្នកជួយធ្វើឲ្យផែនទីកាន់តែពេញលេញ និងមានគុណភាព។

18 Likes

Thank B. @SophatCHY for the preparation and the opportunity for me. Will be meet you again on 3rd August, of the Maga Edit on Google Map

1 Like

សូមអរគុណ @SophatCHY សម្រាប់ការរៀបចំការជូបជុំដ៏ល្អនេះ :folded_hands: ហើយអ្នកចូលរួមផ្សេងទៀតផងដែរ :folded_hands: ស្តាយដែលខ្ញុំមិនបានចូលរួមដោយផ្ទាល់។

1 Like

Great job @SophatCHY big congratulation to another successful meet-up. Please consider the virtual option for people who live far away too for your next meet-up :slight_smile: thank you.

Congratulations for the successful meetup @SophatCHY

Many good wishes to all the attendees @SengPheng @JetlyChan @Makara_YEM @HokSambath @ViasnaPhon

1 Like