ពេលបានទៅដល់លើភ្នំបូកគោគឺមានអាកាសធាតុល្អ ផ្ទៃមេឃមានផ្សែងអ័ព្ទ គ្រប់ដណ្តប់ស្ទើរពេញកំពូលភ្នំនឹងបរិយាកាសត្រជាក់ល្អសំរាប់ភ្ញៀវជាតិនឹងអន្តរជាតិសំរាកកំសាន្ត ជាពិសេសមានកន្លែងជាច្រើនសំរាប់ទស្សនាផងដែរ។
អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ប្រសិនបើផ្ទៃមាឃស្រឡះ អ្នកអាចមើលគយគន់ក្រុងកំពត ពីកំពូលភ្នំបូកគោបាន នឹងផ្ទៃទឹកសមុទ្រផងដែរ។








