ឈូក ជារុក្ខជាតិដែលមានប្រយោជន៍ច្រើនយ៉ាង។
- ផ្កាសំរាប់ថ្វាយព្រះ និងប្រើក្នុងពិធីសាសនាជាច្រើន ជួនកាលប្រើជាគ្រឿងលម្អនៅតាមកន្លែងអាជីវកម្មផ្សេងៗដូចជាភោជនីយដ្ឋាន ផ្ទះសំណាក់ ឬសណ្ឋាគារជាដើម។
- ផ្លែ សំរាប់ហូបជាអាហារ គ្រាប់ខ្ចី ហូបឆៅ ឬស្ងោរឆ្អិន គ្រាប់ទុំ ត្រូវបានលីងហើយខ្ចប់លក់។ ផ្លែខ្លះត្រូវគេស្ងោរទុកជាដំណាប់ រួចយកទៅធ្វើជាបង្អែម។
- ស្លឹក សំរាប់ខ្ចប់អាហារ នៅតែជាទីពេញនិយមសំរាប់ប្រជាជនខ្មែរ គេយកស្លឹកឈូកខ្ចប់នំបញ្ចុក ឬត្រីសាច់ជាដើម ប្រើច្រើនដូចជាស្លឹកចេកដែរ។
- ក្រអៅឈូក ត្រូវបានយកទៅធ្វើជាបន្លែ ហើយច្នៃធ្វើជាម្ហូបបានច្រើនមុខណាស់ ដូចជាស្លម្ជូរយួន ឆា ញាំ និងជ្រក់ជាមួយបន្លែផ្សេងៗជាដើម
- មើមឈូក ក៏យកទៅជាធ្វើជាបន្លែ ស្ងោរស៊ុប ឬឆាជាដើម ជូនកាលគេយកទៅធ្វើជាបង្អែមផង។
ញាំក្រអៅឈូកជាម្ហូបដែលខ្ញុំចូលចិត្តបំផុត ពេលហូបមានអារម្មណ៍ស្រស់ស្រាយ និងងាយទទួលទាន ប៉ុន្តែខ្ញុំមិនបានធ្វើ និងមិនមានរូបថត សុំជំនួសវិញនូវរូបមន្តធ្វើម្ហូបឆាក្រអៅឈូកវិញ ដែលការធ្វើ និងរៀបចំមានលក្ខណៈសាមញ្ញ និងឆាប់រហ័ស។ នៅក្នុងគ្រួសារខ្មែរ មុខម្ហូបឆាជាអាហារបន្ទាប់បន្សំ ដែលហូបផ្គួបគ្នានឹងសំលទឹក៖
លរ |
សមាសភាព/គ្រឿងផ្សំ |
របៀបធ្វើ (សំរាប់មនុស្ស៥នាក់) |
---|---|---|
1 |
គ្រឿងផ្សំ |
1. សាច់៖ សាច់ជ្រូក ឬសាច់មាន់ (ប្រហែល២ខាំ ឬ០.២គក) 1. គ្រឿងទេស៖ ទឹកត្រី អំបិល ស្ករក្រហម ម៉្សៅស៊ុប/ប៊ីចេង ម្រេចម៉ដ្ឋ មើម និងគល់ខ្ទឹម 1. បន្លែ៖ ក្រអៅឈូក (ប្រហែល ៥ទៅ៨ដើម) ស្លឹកខ្ទឹម |
2 |
របៀបរៀបចំធ្វើ |
1. សកក្រអៅឈូក ត្រាំទឹក និងលាងទឹក រួចស្រង់ចេញពីទឹក។ រួចកាត់ខ្លីៗប្រវែងប្រហែល ២សម រួចចិត ជាពីរៗ។ 1. សាច់គោ លាងទឹក រួចហាន់ជាចំណិតស្តើងៗ។ បើជាសាច់ជ្រូក យកល្អ ហាន់ជាចំណិត រួចចិញ្ច្រាំជាការល្អ។ 1. មើលខ្ទឹម បកសំបក រួចចិញ្ច្រាំអោយម៉ដ្ឋ ទុកសំរាប់បំពង។ 1. គល់ខ្ទឹម និងស្លឹក លាងទឹករួចកាត់ ដាក់គល់ដោយគល់ និងស្លឹកដោយស្លឹក។ គល់ចិញ្ច្រាំសំរាប់ទុកបំពងជាមួយមើមខ្ទឹម ហើយស្លឹកហាន់ខ្លីៗទុកសំរាប់ដាក់ពីលើ។ |
3 |
របៀបចំអិន |
1. ដាក់ខ្ទះលើភ្លើងអោយក្តៅ ដាក់ខ្លាញ់ រូចដាក់ខ្ទឹមដែលចិញ្ច្រាំរួច និងគល់ខ្ទឹម បំពងនឹងខ្លាញ់អោយឈ្ងុយ ដាក់ស្ករត្នោត រំលីងអោយឡើងក្រហមពងអង្ក្រង រួចដាក់សាច់ចូល។ កូរសាច់ត្រឡប់ចុះឡើង ដាក់ម្រេចម៉ដ្ឋ ដាក់អំបិលបន្តិច ដាក់ទឹកត្រី បន្តិច ដាក់ម៉្សៅស៊ុបបន្តិច។ កូរចុះឡើង និងទុករយៈពេលប្រហែលជា៥ទៅ១០នាទីដើម្បីអោយសាច់ឆ្អិន។ 1. ក្រោយសាច់ឆ្អិន ចាក់បន្លែក្រអៅឈូកដែលលាងរួច និងស្រង់ទឹកអោយស្រស់ទឹកនោះចូល។ កូរចុះឡើងប្រហែល ៣នាទី ដាក់ស្លឹកខ្ទឹមដែលហាន់រួចរោយពីលើ បន្តិច ទុកបន្តិច។ 1. បិទភ្លើង លើកឆ្នាំងឆាចេញពីភ្លើង រួចដួសឆាដាក់ចាន។ រោយស្លឹកខ្ទឹមដែលនៅសល់ពីលើ ជាការស្រេច។ |
តើលោកអ្នកធ្លាប់ពិសារអាហារដែលធ្វើពីក្រអៅឈូក ឬមើំមឈូកដែរ ឬទេ?
In Thai Cuisine, there are similarity and interesting facts about using lotus in the meal! Please have a look here!