អត្ថបទនេះ នៅទីនេះខ្ញុំសរសេរឡើងអំពីតំបន់ទេសចរណ៍ដែលខ្ញុំធ្លាប់បានទៅកំសាន្ត។ ខ្ញុំនិយាយតែការពិតនិងត្រឹមត្រូវតាមអ្វីដែលខ្ញុំបានអាន ហើយជួបផ្ទាល់ជាក់ស្តែង។
| BorhuyBorhuy or Elephant Head Waterfall ទឹកធ្លាក់បរហ៊ុយ ឬ ទឹកធ្លាក់ក្បាលដំរី
ភ្នំក្បាលដំរី ឬទឹកធ្លាក់បរហ៊ុយ មានទឹកធ្លាក់ ៣២ ជាន់ ស្ថិតនៅក្នុងភូមិថ្មី ឃុំទួលល្វា ស្រុកប៉ៃលិន ខេត្តប៉ៃលិន ដែលមាន សម្រស់ស្រស់ផូរផង់លាក់កំបាំងខ្លួនកណ្តាលព្រៃ ប្រៀបដូចត្បូងមិនទាន់ច្នៃ ហើយរមណីយដ្ឋានទឹកធ្លាក់ ៣២ ជាន់នេះដែរត្រូវ បានអ្នកភូមិប្រៀបប្រដូចទៅនឹងកូនក្រមុំ ឬត្បូងមិនទាន់ច្នៃ ព្រោះអ្វីៗនៅស្រស់ស្អាតទាំងអស់ នៅមិនទាន់មានការកែច្នៃ ដោយ នៅសេសសល់ព្រៃឈើច្រើន និង ទឹកធ្លាក់ត្រជាក់ស្ទើរតែអាចក្លាសេភេសជ្ជៈយ៉ាងត្រជាក់មិនចាញ់ទឹកកកឡើយ (THE ONE CAMBODIA, 2024)។
| ទឹកធ្លាក់ភ្នំខៀវ - Phnom Khiev Waterfall
ខេត្តប៉ៃលិនសម្បូររមណីយដ្ឋានធម្មជាតិ និងប្រវត្តិសាស្ត្រ ក្នុងនោះ ទឹកធ្លាក់អូរតាវ៉ៅ(ភ្នំខៀវ) ជាតំបន់ទេសចរណ៍ ដែលពេញនិយមខ្លាំងក្នុងខេត្តមួយនេះ។ លើសពីនេះ ទឹកធ្លាក់ ហូរកាត់ផ្ទាំងថ្ម ជាមួយសម្រស់ធម្មជាតិនៅអមទឹកហូរ ជាភាពទាក់ទាញរបស់រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ដែលគេស្គាល់ថារមណីយដ្ឋានទឹកធ្លាក់អូតាវ៉ៅមានសក្តានុពលខ្លាំងក្នុងខេត្តប៉ៃលិន។









