ចំការទុរេនរាប់សិបហិកតានៅ កំពង់ចាម កម្ពុជា

សម្រាប់ប្រជាជនដែលនៅតំបន់អាស៊ីអាគ្នេយ៍ ស្ដេចផ្លែឈើមួយប្រភេទនោះគឺទុរេន ខ្ញុំជឿថានៅតំបន់អាស៊ីគឺស្គាល់ទុរេននេះច្បាស់ណាស់ ហើយក៏ជាអាហារដ៏ពេញនិយម ហើយក៏ថ្លៃផងដែរ។ កាលពីប៉ុន្មានសប្តាហ៍មុនខ្ញុំបានធ្វើដំណើរទៅកាន់ខេត្តកំពង់ចាម ប្រទេសកម្ពុជានៅតំបន់បែកអន្លង់ តំបន់នេះអាចចាត់ទុកថាជាតំបន់មួយដើមទុរេនច្រើនមែនទែន តែមិនមែនមានន័យថាក្នុងប្រទេសកម្ពុជារបស់យើងមានតែនៅក្នុងខេត្តកំពង់ចាមនេះទេ។ មាននៅក្នុងខេត្តជាច្រើនផ្សេងទៀតតែការទទួលផលក៏ទៅតាមតំបន់នីមួយៗហើយក្នុងតំបន់នេះគឺ អាចចាត់ទុកថាជាតំបន់ប្រមុខផលមុនគេ។


ខ្ញុំបានចំណាយពេលមកទីនេះមួយថ្ងៃពេញដើម្បីស្វែងរកទិញទុរេនក៏ដូចជាដៅនៅផែនទីមួយចំនួន ដើម្បីកំណត់សម្គាល់នៅក្នុងការកត់ចំណាំសម្រាប់អ្នកមកក្រោយទៀត ឬក៏អ្នកមួយចំនួនដែលគាត់ត្រូវការទិញទុរេននោះឯង។ ជាដំណើរកំសាន្តមួយសម្រាប់ការថតរូបថតវីដេអូដាក់បញ្ចូលទៅក្នុង google ផែនទី

6 Likes

អរគុណ @SophatCHY :folded_hands: សម្រាប់ការចែករំលែក។

1 Like

ខែទុរ៉េនហើយ ទៅញ៉ាំកន្លែងបាន

1 Like

អរគុណដែលបានចែករំលែកលោកគ្រូ @SophatCHY ដូចអត់ឃើញចំការស្រីមុំ? បើបានបន្ថែមទីតាំងខាងសម្លូត ខាងកោះកុង និងកំពតទៀត រឹតតែល្អ ខ្ញុំចូលចិត្តខ្លាំងណាស់!