ភាពស្រស់ស្អាតនៃ ទេសភាពព័ន្ធជុំប្រាសាទកោះកេរ គឺប្រៀបបានទៅដឹងឋានសួគ៌ក្រោមមេឃ ជាមួយតួប្រាសាទដែលមានទម្រង់ជារូបរាងពីរ៉ាមីត ៧ ជាន់ ដ៏ប្លែក និងអស្ចារ្យ, ហើយមានជណ្តើរ ឡើងថ្មី ជាជណ្តើរឈើ 167កាំ ដល់កំពូលប្រាសាទ, ភ្ញៀវទេសចរណ៍ អាចចូលទៅទស្សនារដូវការនេះល្អ។ មុនពេលទៅដល់ប្រាសាទ ក៏មានប្រាសាទផ្សេងៗ តូចៗនៅអមសង្ខាងផ្លួវ នឹង ពោរពេញដោយភាររស់រវើកជាមួយសម្រស់ព្រៃប្រឹក្សាតូចធំ និង សំលេងសត្វយំជាចំរៀងកំដរបែបធម្មជាតិផងដែរ។
ភ្ញៀវទេសចរណ៍មកដល់ហើយមិនគួររំលង ប្រាសាទកោះកេរ មានទីតាំងនៅក្នុងស្រុកគូលែននៃ ខេត្ត ព្រះវិហារ។
កំណត់ចំណាំៈ
- បានចុះជាបេតិកភណ្ឌពិភពលោករបស់ UNESCO (UNESCO World Heritage Site) ជាផ្លូវការនៅ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៥ នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត
